​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និងបច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន ​លើក​ទី​១​៣​

Ministry of Post and Telecommunications

ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ស.អ.

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃអង្គារ​ ​០​៩​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ (​មូលនិធិ​ ​ស​.​អ​.- CBR​D​ ​Fund​) ​លើក​ទី​១​៣​ ​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី​៖​

(​១​). ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​ប្រចាំ​ឆ្នាំ​២​០​១​៧​-​២​០​១​៨​ ​និង​ដំណើរការ​វឌ្ឍនភាព​ការងារ​ ​របស់​លេខាធិការដ្ឋាន​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​)។

(​២​). ​ការ​ស្នើសុំ​ទូទាត់​គម្រោង​អនុវត្តន៍​រួច​ ​ឆ្នាំ​២​០​១​៨​ (​Offset​ ​Project​s 2018)។

(​៣​). ​វឌ្ឍនភាព​ ​នៃ​អនុវត្តន៍​គម្រោង​បំពាក់​កុំ​ព្យូរ​ទ​័​រ​ ​និង​សម្ភារ​បច្ចេកវិទ្យា​ ​សម្រាប់​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៅ​តាម​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ចំនួន​ ​២​០​វិទ្យាល័យ​ក្នុង​ក្របខណ្ឌ​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ ​ក្រុមប្រឹក្សា​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ក្រុមហ៊ុន​វៀ​ត​ធេ​ល​ ​ចុះ​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​។

(​៤​). ​សំណើ​សុំ​អនុវត្តន៍​គម្រោង​ ​សម្រាប់​ឆ្នាំ​២​០​១​៩​៕​

ឯកឧត្តម​ ​កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​អនុប្រធានទី១ នៃ​​មូលនិធិ​ស.អ.

អត្ថបទជាប់ទាក់ទង