​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តីពី​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បានផល​ (​Quick​ ​Impact​ ​Project​, Q​I​P​)​នៅ​កម្ពុជា​ ​សម្រាប់​ឆ្នាំ​២​០​១​៩​-​២​០​២​០​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​០​២​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​Man​i​k​a​ J​a​in​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ ​ស្តីពី​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បានផល​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២​០​១​៩​-​២​០​២​០​ ​ចំនួន​ ​០​២​គម្រោង​ ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​១​០​ម៉ឺន​ដុល្លារ​ ​ក្រោម​កិច្ច​សហប្រតិបត្ដិការ​មេគង្គ​-​គង្គា​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ដោយ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​លុយ​ ​ដា​វីត​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប្រាក់​ សុ​ខុន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សម្រាប់​គម្រោង​ទាំងពីរ​​​ដែល​បាន​ចុះហត្ថលេខា​នេះ​ ​គម្រោង​ទី​១​ទាក់ទង​នឹង​ ​ការ​កសាង​សមត្ថភាព​ ​លើ​ការ​អនុវត្ត​សេវា​សាធារណៈ​ឌី​ជី​ថល​ ​និង​សន្តិសុខ​ព័ត៌មាន​សម្រាប់​ភ្នាក់ងាររដ្ឋាភិបាល​ ​និង​ ​គម្រោង​ទី​២​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើម្បី​បង្កើន​ការយល់​ដឹង​ពី​ហា​និ​ភ័យ​នៃ​ប្រព័ន្ធ​អន​ឡាន​ដល់​កុមារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​ការឧបត្ថម្ភ​លើ​គម្រោង​ឆាប់​ទទួល​ផល​(Q​I​P​) ​សរុប​ចំនួន​១​៨​ ​ដែល​បាន​ដាក់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៨​៩​ម៉ឺន​ដុល្លារ​សម្រាប់​ឆ្នាំ​២​០​១​៩​-​២​០​២​០​។​ ​កិច្ចព្រមព្រៀង​គម្រោង​នេះ​ ​មាន​គោលបំណង​ ​ដើម្បី​បង្កើន​សកម្មភាព​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​គមនាគមន៍​និង​ព័ត៌មាន​ ​និង​សម្រេច​នូវ​លទ្ធផល​ថ្មីៗ​ ​ហើយ​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា​កាន់តែ​ប្រសើរ​ថែមទៀត​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”