​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៦​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​មាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019) ​ក្រោមអធិបតីភាព​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ ​E​Z​E​CO​M​ ​និង​ដោយមាន​ការចូលរួម​ពី​ ​និស្សិត​ចំនួន​ ​២​៧​នាក់​មកពី​មហាវិទ្យាល័យ​នានា​ ​នៅ​រាជធានី​ភ្នំពេញ​។​ 

​ជា​កិច្ច​ចាប់ផ្តើម​បើក​កម្មវិធី​ ​លោក​ ​នាង​ ​ម៉ៅ​ ​បាន​ថ្លែង​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​សព្វថ្ងៃនេះ​ជំនាញ​មួយ​នេះ​គឺ​មាន​តម្រូវ​កា​រយ៉ា​ង​ខ្លាំង​ ​ទាំង​ក្នុងស្រុក​ ​និង​នៅ​ក្នុង​តំបន់​ ​ហើយ​លោក​បាន​ផ្តាំផ្ញើ​ឱ្យ​បេក្ខជន​ដែល​ចូលរួម​ទាំងអស់​ ​ទោះបី​ទទួល​បាន​ជ័យ​លា​ភី​ ​ឬ​មិនបាន​ក្តី​ ​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ជំនាញ​មួយ​នេះ​បន្ថែម​ទៀត​ ​ដើម្បីឲ្យ​កម្ពុជា​យើង​មាន​ធនធាន​បន្ថែម​ក្នុង​ការ​ការពារ​ ​ទប់​ស្កាត់​ ​និង​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​នានា​ពី​អុី​ន​ធើ​ណេ​ត​។​

​ដោយឡែក​ការប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ថ្ងៃនេះ​ ​គឺជា​ការ​ប្រកួត​ ​Capture​ ​T​h​e​ ​Flag​ ​ប្រភេទ​ ​Jeopardy​ ​style​ ​ដែល​មាន​ទម្រង់​ជា​ការ​ឆ្លើយ​នូវ​សំណួរ​ដើម្បី​ទទួល​បាន​ពិន្ទុ​ ​ការប្រកួតប្រជែង​នេះ​នឹង​មាន​សំណួរ​ចាប់ពី​ក​ម្រិ​ត​ងាយស្រួល​រហូត​ទៅដល់​ក​ម្រិ​ត​ពិបាក​ ​ដែល​ទាមទារ​នូវ​សមត្ថភាព​ ​និង​ចំណេះ​ដឹង​មូលដ្ឋាន​មួយ​ចំនួន​ដូចជា​ ​Binary​, ​Crypt​o​graph​y​, ​Cracking​, ​Digital​ ​Forensic​s, ​Encode​, ​Program​in​g​ ​និង​ ​Web​ ​ដើម្បី​មានលទ្ធភាព​ក្នុង​ការ​ដោះស្រាយ​នូវ​សំណួរ​។​ 

​និស្សិត​ទាំងអស់​នឹង​ទទួល​បានការ​បង្ហាត់បង្ហាញ​អំពី​វិធីសាស្ត្រ​នៃ​ការដោះស្រាយបញ្ហា​ ​ដោយ​ផ្នែក​ទៅលើ​សំណួរ​ (​challenge​s) ​ដែល​នឹង​ដាក់​ចេញ​នៅ​ក្នុង​ប្រព័ន្ធ​។​ ​កាល​ប្រកួត​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​កន្លងទៅ​នេះ​មាន​និស្សិត​ចូលរួម​ទាំងអស់​ចំនួន​ ​១​៩​នាក់​ ​ហើយ​ពិន្ទុ​ដែល​និស្សិត​អាច​​​រក​បាន​នៅ​ក្នុង​ការ​ប្រកួត​គឺ​ ​២​២​០​០​ពិន្ទុ​ ​លើ​ពិន្ទុសរុប​ចំនួន​ ​២​៥​០​០​។​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​នេះ​ ​ក៏​មិន​ខុស​ពី​ឆ្នាំមុន​ដែរ​ ​និស្សិត​ទាំងអស់​នឹង​ត្រូវ​ ​ដោះស្រាយបញ្ហា​ (​Challenge​s) ​ចំនួន​ ​២​៤​ ​ដែល​មាន​ពិន្ទុសរុប​ចំនួន​ ​២​៥​០​០​ពិន្ទុ​។​ ​ហើយ​ការ​ប្រកួត​នេះ​បាន​កំណត់ពេលវេលា​រយៈពេល​ពេញមួយថ្ងៃ​ ​ហើយ​និស្សិត​ដែល​ទទួល​បាន​ជ័យ​លា​ភី​ចំនួន​ពីរ​រូប​ ​និង​ត្រូវ​បញ្ជូន​បន្ត​ឱ្យ​ទៅ​ប្រកួតប្រជែង​នៅ​ប្រទេស​សឹង្ហ​បុរី​ ​នៅដើម​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ខាងមុខនេះ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”