​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ ​និង​ប្រគល់​ពានរង្វាន់​ជ័យ​លា​ភី​នៃ​គម្រោង​ “ ​អក្ខរកម្ម​ឌី​ជី​ថល​ ”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃអង្គារ​ ​០​២​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​រួម​ជាមួយ​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ ​និង​ប្រគល់​ពានរង្វាន់​ជ័យ​លា​ភី​នៃ​គម្រោង​ “ ​អក្ខរកម្ម​ឌី​ជី​ថល​ ” ​ដែល​បំពាក់បំប៉ន​ដល់​សិស្សានុសិស្ស​ចំនួន​ ​១​៤​៦​៣​នាក់​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អនុប្រធាន​ ​និង​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​.-CBR​D​ ​Fund​) ​ព្រម​ជាមួយ​តំណាង​ក្រុមហ៊ុន​ ​ស្មា​ត​អា​ស្យា​តា​ ​និង​សិស្សានុសិស្ស​ ​ជាច្រើន​កុះករ​។​

​នា​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​អក្ខរកម្ម​ឌី​ជី​ថល​ ​ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ​សិស្សានុសិស្ស​ ​និង​មន្ត្រី​រាជការ​គ្រប់​ក​ម្រិ​ត​ ​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​សេដ្ឋកិច្ច​ ​ព្រមទាំង​សកម្មភាព​នានា​ ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​នេះ​។​ ​ហើយ​ការ​បំពាក់បំប៉ន​អក្ខរកម្ម​ឌី​ជី​ថល​ ​មិន​ត្រឹមតែ​គ្របដណ្តប់​លើ​ជំនាញ​ឌី​ជី​ថល​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​ការ​បណ្តុះ​សមត្ថភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទៅតាម​តម្រូវ​ការ​ជាក់ស្តែង​របស់​ការងារ​ ​ការចូលរួម​ក្នុង​សង្គម​ឌី​ជី​ថល​ ​និង​ការ​អភិវឌ្ឍ​ខ្លួន​ជាដើម​។​ ​ក្នុង​ន័យ​នេះ​ ​សំដៅ​ដល់​សមត្ថភាព​នៃ​ការស្វែងរក​ ​ដំណើរការ​ទំនាក់ទំនង​ ​និង​បង្កើត​ព័ត៌មាន​ ​ព្រមទាំង​សមត្ថភាព​នៃ​ការស្វែងរក​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​សុវត្ថិភាព​ ​និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ឆ្លើយតប​ទៅ​នឹង​ការផ្លាស់ប្តូរ​លឿន​រហ័ស​នៃ​បច្ចេកវិទ្យា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ក្រសួង​បាន​ផ្តោត​ជា​ចម្បង​លើ​កិច្ចការ​បង្កើន​អក្ខរកម្ម​ឌី​ជី​ថល​មន្ត្រី​រាជការ​របស់​​​ក្រសួង​។​ ​ហើយ​ជា​ជំហាន​ដំបូង​ក្រសួង​បាន​និង​កំពុង​បង្កើត​ការរៀបចំ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​ឌី​ជី​ថល​របស់​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​ ​ហើយ​ស្ថិតិ​ដែល​កើត​ចេញពី​ការ​វាស់​ស្ទង់​នេះ​ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ ​សម្រាប់​ការរៀបចំ​គោល​នយោបាយ​បណ្តុះបណ្តាល​បុគ្គលិក​ច្បាស់លាស់​ ​ចំ​ទិសដៅ​ ​ឆ្លើយតបនឹង​ការផ្លាស់ប្តូរ​ទៅតាម​បរិ​បទ​ការងារ​ ​ពិសេស​ការ​គាំទ្រ​ដល់​ការ​កសាង​រដ្ឋាភិបាល​ ​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បង្ហាញ​ជំ​ហ​គាំទ្រ​ដល់​កម្មវិធី​បំប៉ន​អក្ខរកម្ម​ឌី​ជី​ថល​ ​ដែល​បាន​រៀបចំ​ឡើង​នេះ​ ​ព្រោះថា​យើង​ពិតជា​ត្រូវការ​ ​ការ​បង្កើន​សមត្ថភាព​ប្រជាពលរដ្ឋ​ ​មន្ត្រី​រាជការ​ ​និង​សិស្សានុសិស្ស​ក្នុង​ការចូលរួម​គ្រប់​សកម្មភាព​សង្គម​ ​ធានា​បាន​នូវ​ការ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ប្រកបដោយ​ស័ក្ក​សិទ្ធិ​ភាព​ ​និង​សុវត្ថិភាព​។​ ​ហើយ​ក្រសួង​ ​ប​.​ទ​. ​ក៏​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​តាមរយៈ​ការ​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បច្ចេកវិទ្យា​ថ្នាក់​វិទ្យាល័យ​ ​និង​អនុវិទ្យាល័យ​ ​ការ​ជួយជ្រោមជ្រែង​ដល់​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ ​ស​.​អ​. ​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើសុំ​ដល់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ពិនិត្យ​លទ្ធភាព​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវការ​នូវ​កម្មវិធី​ទាំងឡាយ​ណា​ដែល​ក្រសួង​យល់ថា​ ​មាន​ភាព​ស៊ី​សង្វាក់​ជាមួយ​កម្មវិធី​អប់រំ​ ​ដើម្បី​ធានា​នូវ​និរន្តរភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ទាំងអស់​នេះ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​គម្រោង​ “ ​អក្ខរកម្ម​ឌី​ជី​ថល​ ” ​រៀបចំ​ឡើង​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​និង​ ​G​S​MA​ ​ដោយ​ប្រើប្រាស់​មូលនិធិ​ ​ស​.​អ​. ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍