​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​តាម​វីដេអូ​នៃ​សន្និសីទ​ (​Video Conference​) ​ជាមួយ​លោក​ ​T​h​o​ma​s ​H​un​d​t​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ ​T​h​o​ma​s ​H​un​d​t​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​នៅ​កម្ពុជា​ជាង​មួយ​ទ​ស្ស​វត្ស​កន្លងមក​នេះ​ដោយ​ក្រុមហ៊ុន​បាន​បង្កើន​ទុន​វិនិយោគ​ជាបន្តបន្ទាប់​ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ជូន​ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​ដើម្បី​បន្ត​ចូល​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។​ ​លោកនាយក​ប្រតិបត្តិ​ក៏បាន​បញ្ជាក់​អំពី​គុណ​តម្លៃ​របស់​ក្រុមហ៊ុន​ដោយ​ផ្តោត​លើ​តម្លា​ភាព​ ​និង​និរន្តរភាព​ ​ព្រមទាំង​ការ​បេ​ជ្ញា​ចិត្ត​គាំទ្រ​ដល់​កំណែ​ទម្រង់​ថ្មីៗ​របស់​​​ក្រសួង​។​

​ជា​កិច្ច​ចាប់ផ្តើម​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​និង​ប្រតិបត្តិ​ករ​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គំនិត​ផ្តួចផ្តើម​នានា​របស់​​​ក្រសួង​និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការរៀបចំ​និង​អនុវត្តន៍​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​, ​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​ក៏ដូចជា​ការ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគម​នាគ​ន៍​ឥ​តខ្សែ​ជំនាន់​ទី​៥​ (5​G​) ​និង​សេវា​អន​ឡា​ញ​ផ្សេងៗ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វៃ​ឆ្លាត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគម​នាគ​ន៍ ​ដើម្បី​ជា​មូលដ្ឋាន​រឹង​មាំ​មួយ​ក្នុង​ការ​កាត់បន្ថយ​គ​ន្លា​ត​ឌី​ជី​ថល​, ​និង​ការ​លើក​ក​ម្ពស់​ភាព​ប្រកួតប្រជែង​ជាតិ​ ​ជាដើម​។​ ​ដើម្បី​ជា​កម្លាំង​ច​លក​រ​បន្ថែម​ក្នុង​ការ​នាំ​យក​កម្ពុជា​ចូល​ទៅ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​គម្រោង​ប្រមូលផ្តុំ​ក្រុម​អ្នក​ទេពកោសល្យ​បច្ចេកវិទ្យា​ឌី​ជី​ថល​វ័យក្មេង​ (​Digital​ ​Talent​) ​ដែល​មាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់បណ្ឌិត​ ឱ្យ​ពួកគាត់​ធ្វើការ​សិក្សាស្រាវជ្រាវ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​បម្រើ​ដល់​ស្ថាប័នរដ្ឋ​ វិ​ស័​យ​អប់រំ​ ​និង​សហគមន៍​ជំនួញ​។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍