ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រារព្ធពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង

          នៅថ្ងៃច័ន្ទ ៨រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ព្រំ សុន្ថារ ទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម លីវ គឹមហេង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម ជា មានិត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អមដោយមន្ត្រីក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក។
 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”