សេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បី ផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ “រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោកដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក – At 150 years old, the UPU has served people around the world for more than eight generations. The world has changed enormously since then. Write a letter to future generations about the world you hope they inherit”។

១. រង្វាន់ជ័យលាភី

បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

– ជ័យលាភីលេខ១ 3 លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត

– ជ័យលាភីលេខ២ 2 លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត

– ជ័យលាភីលេខ៣ 1 លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត ។

ជ័យលាភីលេខ១នឹងត្រូវជ្រើសរើសឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៣ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

២. លក្ខណ្ឌនៃការចូលរួម

– សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤)

– សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ(មិនលើសពី៤ទំព័រ) ឬភាសាអង់គ្លេស(មិនលើសពី២ទំព័រ)

ផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ ត្រឹមថ្ងៃទី២5 ខែមីនា ឆ្នាំ២០២៤ មកអាសយដ្ឋានដូចខាងក្រោម៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក រាជធានីភ្នំពេញ ១២០២១០

៣. នីតិវិធីនៃការវាយតម្លៃ

– អ្នកចូលរួមត្រូវសរសេរសំបុត្រដោយខ្លួនឯងផ្ទាល់

– សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្អែកពីអត្ថបទផ្សេងៗ ពុំត្រូវបានវាយតម្លៃ

ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល៖

– ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើឆ្លើយត្រូវប្រធានបទ ទេពកោសល្យនៃការសរសេរ គំនិតច្នៃប្រឌិត

– ដំណាក់កាលទី២៖ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

៤. សម្រាប់ព័ត៌មានពាក់ព័ន្ធ

កម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២២

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១០ ២៦៥ ៧០០ / ០៩៩ ៧៧២ ០១៩

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”