ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ៖
«រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោកដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក – At 150 years old, the UPU has served people around the world for more than eight generations. The world has changed enormously since then. Write a letter to future generations about the world you hope they inherit»។
មេត្តាជ្រាបថា ក្រោយពីគណៈកម្មការ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។
បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន រួចជ្រើសរើសបានបេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖
– បេក្ខជនជ័យលាភីលេខ១ កុមារី ទ្រី វួចឆេង មកពីរាជធានីភ្នំពេញ
– បេក្ខជនជ័យលាភីលេខ២ កុមារី ប្រាក់ឆន សិទ្ធិការ្យ មកពីរាជធានីភ្នំពេញ
– បេក្ខជនជ័យលាភីលេខ៣ កុមារា អៀម វិនឈីវ មកពីរាជធានីភ្នំពេញ។
ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងត្រូវចូលរួមជាតំណាងរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែង កម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។






