ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៨ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៨ របស់ គ.រ.ឌ. ដើម្បីពិនិត្យនិងពិភាក្សាលើប្រធានបទចំនួន ៤(បួន) រួមមាន៖

១-វឌ្ឍនភាពនៃការប្រើប្រាស់ថ្នាល VERIFY.GOV.KH នៅតាមក្រសួង ស្ថាប័ននៃប្រទេសកម្ពុជានិងប្រទេសជាមិត្ត

២-បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ

៣-បទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព

៤-បទបង្ហាញអំពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាននិងសមាជិក គ.រ.ឌ. ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ សរុបប្រមាណ ១១០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។