រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីផែនការជាតិវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញផ្នែកច្បាប់ មន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. និង និយ័តករទូរគមនាគមន៍កម្ពុជា។






សេចក្តីព្រាងប្រកាសនេះមានគោលបំណងដាក់ឱ្យប្រើផែនការជាតិ វិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ និងធានាសុខដុមនីយកម្មរវាងការបែងចែកហ្រ្វេកង់ស៍វិទ្យុជាតិ ជាមួយនឹង ការបែងចែកហ្រ្វេកង់ស៍វិទ្យុក្នុងតំបន់៣ដែលកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ ដើម្បីធានាការប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុទៅតាមប្រភេទសេវាវិទ្យុគមនាគមន៍នីមួយៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជា។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

