រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (Information Technology Professional) ជូនដល់និស្សិតជំនាន់ទី១ របស់ វិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូពីស្ថាប័នសាធារណៈ និងឯកជន ក៏ដូចជាតំណាងសាកលវិទ្យាល័យ និងសិស្សនិស្សិត ប្រមាណ ២០០នាក់។







វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៦ខែ ក្រោមការឧបត្ថម្ភគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.) រៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍមូលធនមនុស្សឌីជីថល ក្នុងវិស័យបច្ចេកវិទ្យាឌីជីល តាមរយៈការបង្ហាត់បង្រៀនជំនាញសំខាន់ៗដូចជា៖ ជំនាញអភិវឌ្ឍកម្មវិធី (Fullstack Web Development) ជំនាញសន្តិសុខសាយប័រ និងវិភាគទិន្នន័យ។ ក្នុងទិសដៅធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ និងមានប្រសិទ្ធភាព ហើយនិស្សិតនឹងទទួលបានឱកាសការងារ និងការបន្ដការសិក្សានៅប្រទេសផងដែរ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅបរិវត្តកម្មឌីជីល និងពលរដ្ឋឌីជីថល។
គួរបញ្ជាក់ផងដែរ តាមរយៈការគាំទ្ររបស់មូលនិធិ ស.អ. និស្សិតឆ្នើមជាច្រើននាក់ នៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យាជាន់ខ្ពស់ជំនាន់ទី១ របស់វិទ្យាស្ថាន ISTAD ទទួលបានឱកាសអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញបញ្ញសប្បនិម្មិត និង Quantum Computer ក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

