ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុញ្ញាតឲ្យគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក យ៉ូអ៊ីឈិ ម៉ាអេដាក (Yoichi MAEDA) ប្រធាននាយកប្រតិបត្តិ និងជាអនុប្រធានគណៈកម្មាធិការបច្ចេកវិទ្យាទូរគមនាគមន៍ជប៉ុន(Telecommunication Technology Committee - TTC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាវេលាម៉ោង ៣ រសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។
លោក អ៊ីឈិ ម៉ាអេដាក មានប្រសាសន៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា គោលបំណងដែលលោកស្នើសុំដឹកនាំគណៈប្រតិភូមកជួបឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសម្តែងការគួរសមមុនពេលដែលរូបលោក និង គណៈប្រតិភូ ចូលរួមជាកិត្តិយសក្នុងវេទិកាកម្ពុជាជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)ឆ្នាំ២០១៥ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ រយៈពេលពេញមួយថ្ងៃនៅសណ្ឋាកាំបូឌីយ៉ាណា, និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យ ICT។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីឈិ ម៉ាអេដាក និងគណៈប្រតិភូ ព្រមទាំងមានប្រសាសន៍ថា ឯកឧត្តមស្វាគមន៍ចំពោះការរៀបចំវេទិកាកម្ពុជាជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)ឆ្នាំ២០១៥ និងសូមលើកទឹកចិត្តឲ្យភ្នាក់ងាររដ្ឋ និងឯកជនរបស់ជប៉ុនបន្តចូលរួមចំណែកឲ្យកាន់តែសកម្មខ្លាំងឡើងថែមទៀត ដើម្បីអភិវឌ្ឍវិស័យ ICT នៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងជាលំដាប់៕       
 


ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”​

​​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​

administrator | ថ្ងៃ ចន្ទ ទី ០៦ ខែ មេសា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 3743

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥