កម្មវិធី CORTANA របស់ក្រុមហ៊ុន Microsoft មានសមត្ថភាពក្នុងការ ជួយអ្នកប្រើប្រាស់តាមដាននិងគ្រប់គ្រងរាល់ពត៌មាននៃការហោះហើររបស់ពួកគេ

ជំនួយការជាសម្លេងរបស់កម្មវិធី Cortana នឹងធ្វើការឈានឡើងមួយកម្រិតទៀតដើម្បីជួយ ធានាថា ការធ្វើដំណើរតាមជើងហោះហើររបស់អ្នកនាថ្ងៃអនាគត នឹងមានដំណើរការរលូន។
          ក្រុមហ៊ុន Microsoft បាន​បង្ហាញថា Cortana អាចជួយដល់អ្នកប្រើប្រាស់ស្ទើរតែគ្រប់ដំណាក់ កាលនៃការធ្វើដំណើរ តាមរយៈការឆែកមើលរាល់អ៊ីមែលទាក់ទងនឹងការហោះហើរ ដើម្បីតាមដានពី ស្ថានភាពចរាចរណ៍ទៅកាន់អាកាសយានដ្ឋាន និងប៉ាន់ប្រមាណអំពីរយៈពេលសម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេស។ នេះគឺជាការធ្វើអោយកាន់តែប្រសើរឡើងយ៉ាងថ្មីបំផុតមួយ តាមរយៈការធ្វើ បច្ចុប្បន្នភាពទៅលើកម្មវិធី software ។
          ជាមួយគ្នានេះ ក្រុមហ៊ុន Microsoft មានមហិច្ឆតាយ៉ាងធំចំពោះកម្មវិធី Cortana ដោយ បច្ចុប្បន្នវាទើបតែអាចដំណើរការបានលើ Windows Phone 8.1 ប៉ុណ្ណោះ ប៉ុន្តែជំនួយការជាសម្លេង នឹងត្រូវបានពង្រីកទៅកាន់រាល់កុំព្យូទ័រ Tablets និងទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10 នៅក្នុងខែកក្កដានេះ។ ជាងនេះទៅទៀត កម្មវិធីនេះនឹងត្រូវបានដាក់អោយប្រើប្រាស់ជា លើកដំបូងនៅលើប្រភេទទូរស័ព្ទ Android នៅក្នុងខែមិថុនា និងឧបករណ៍ដំណើរការដោយ iOs នៅរវាងចុងឆ្នាំនេះផងដែរ។ ដូច្នេះកម្មវិធី Cortana នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងខ្លាំងមួយជាមួយ នឹងកម្មវិធី “Google Now” របស់ Android និងកម្មវិធី “Siri” របស់ក្រុមហ៊ុន Apple ។
          អ្វីដែលជាលក្ខណៈពិសេសមួយទៀតរបស់កម្មវិធី Cortana នោះគឺសមត្ថភាពក្នុងការរំលឹក អ្នកប្រើប្រាស់អំពីកិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗដែលមាននៅក្នុងប្រតិទិនដោយអ្នកប្រើប្រាស់មិន ចាំបាច់ប្រាប់វាឡើយ។ ទោះបីជាយ៉ាងណា ដោយការធ្វើបច្ចុប្បន្នភាពថ្មីរបស់កម្មវិធី “Siri” សម្រាប់ប្រព័ន្ធ ដំណើរការ iOs9 នឹងផ្តល់នូវលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ដូច្នេះក្រុមហ៊ុន Microsoft ត្រូវតែ បន្តខំប្រឹងប្រែងបន្ថែមទៀតទៅលើគំនិតថ្មីសម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធី Cortana ដើម្បីរក្សាអោយ បាននូវលក្ខណៈប្រកួតប្រជែងដ៏ខ្លាំងមួយ។
          កម្មវិធី Cortana នឹងតែងតែរក្សាការតាមដានរាល់ពត៌មានទាក់ទងទៅនឹងការហោះហើររបស់ អ្នកប្រើប្រាស់ ហើយប្រសិនបើមានអ៊ីមែលទាក់ទងនឹងការហោះហើរបានចូលមកក្នុង inbox របស់ អ្នកប្រើប្រាស់ នោះវានឹងសួរថាតើអ្នកត្រូវការជំនួយក្នុងការតាមដានជើងហោះហើរឬទេ គ្រាន់តែឆ្លើយ ថា “Yes” នោះកម្មវិធី Cortana នឹងចាប់ផ្តើមដំណើរការទុកដាក់រាល់ឯកសារទៅក្នុង Notebook ដែលជាកន្លែងតូចមួយសម្រាប់អ្នកប្រើប្រាស់ស្វែងរករាល់ឯកសារសំខាន់ៗទាក់ទងនឹងការធ្វើដំណើរ។  អ្នកប្រើប្រាស់អាចបញ្ជូលនូវទិន្នន័យឯកសារផែនការណ៍នៃការធ្វើដំណើររបស់អ្នកប្រើប្រាស់ តាមរយៈការស្នើសុំទៅ កម្មវិធី Cortana ឧទារហរណ៍៖ “សូមប្រាប់ខ្ញុំនូវជើងហោះហើរទាំងអស់របស់ ខ្ញុំ”។ អ្នកប្រើប្រាស់អាចទទួលបានព័ត៌មានកាន់តែលម្អិតដោយអ្នកប្រើប្រាស់គ្រាន់តែសួរសំនួរដូចជា “សូមប្រាប់ខ្ញុំអំពីជើងហោះហើររបស់ខ្ញុំទៅកាន់ទីក្រុង New York នៅក្នុងខែសីហា”។ កម្មវិធី Cortana នឹងបង្ហាញត្រលប់មកវិញនូវរាល់ទិន្នន័យឯកសារព័ត៌មានលំអិតទាំងអស់ដែលទាក់ទងទៅនឹងសំណួរ ជើងហោះហើរនេះ។
          នៅមុនថ្ងៃជើងហោះហើររបស់អ្នកប្រើប្រាស់មកដល់ កម្មវិធី Cortana នឹងប្រាប់អ្នកប្រើប្រាស់ នូវពេលវេលាដែលអាចអោយអ្នកប្រើប្រាស់ចាប់ផ្តើមធ្វើការ Check-In តាម Online បាន ព្រមទាំង ភ្ជាប់ជូនអ្នកប្រើប្រាស់ទៅកាន់គេហទំព័រ Check-In របស់ក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់តែម្តង។ កម្មវិធី Cortana ក៏នឹងពាំនាំយកនូវព័ត៌មានថ្មីៗអំពីរបាយការណ៍នៃអាកាសធាតុក្រោយគេបង្អស់នៃតំបន់ គោលដៅរបស់អ្នកប្រើប្រាស់ធ្វើដំណើរទៅ។ នៅចំថ្ងៃដែលអ្នកប្រើប្រាស់នឹងត្រូវធ្វើការហោះហើរនោះ កម្មវិធី Cortana នឹងធ្វើការរាយការណ៍អំពីស្ថានភាពចរាចរណ៍នៅតាមដងផ្លូវឆ្ពោះទៅកាន់ព្រលាន យន្តហោះ។ នៅពេលដែលព្រលានយន្តហោះ កម្មវិធី Cortana នឹងបង្ហាញអ្នកអំពីផែនទីនៃទីកន្លែង ដែលអ្នកត្រូវទុកកាបូប ក៏ដូចជាបង្ហាញការហោះហើរផ្សេងខាងមុខទៀត។
          ប្រសិនបើគោលដៅធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្រៅប្រទេសនោះ កម្មវិធី Cortana នឹងចូលទៅកាន់កម្មវិធីបំលែងតម្លៃរូបិយប័ណ្ណ ការធ្វើដូចនេះអ្នកប្រើប្រាស់នឹងដឹងអំពីតម្លៃនូវវត្ថុ ឬ ទំនិញផ្សេងៗ ព្រមទាំងដឹងអំពីការចំណាយទៅលើវត្ថុផ្សេងៗនោះ។
 


ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

| ថ្ងៃ ព្រហស្បតី៏ ទី ០២ ខែ កក្កដា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 10205

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥