ខេត្តតាកែវ៖ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌា ទៅទស្សនកិច្ចទីតាំងគម្រោងសាកល្បង ភូមិឌីជីថល និងសាខាទូរគមនាគមន៍កម្ពុជាខេត្តតាកែវ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួងគមនាគមន៍ឥណ្ឌា ព្រមទាំងមន្ត្រីរាជការក្នុងមូលដ្ឋានផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានបង្ហាញជូនគណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌា ពីស្ថានភាពភូមិ-ឃុំ ហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់ការបង្កើត ភូមិឌីជីថល និងសេវាសាធារណ:ដែលមានក្នុងស្រុកទ្រាំង មានដូចជាមណ្ឌលសុខភាព សាលារៀនជាដើម។ ដែលសេវាទាំងនេះនឹងកាន់តែទំនើបបន្ថែមទៀតដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ នៅពេលអុីនធឺណិតល្បឿនលឿនត្រូវបានបំពាក់ទៅដល់ភូមិ-ឃុំ។ ហើយនៅពេលខាងមុខនេះ ភូមិឌីជីថល នឹងអាចប្រើប្រាស់នូវសេវាបង្រៀនពីចម្ងាយ ការពិគ្រោះជំងឺពីចម្ងាយ ការគ្រប់គ្រងគ្រោះអាសន្ន ការបែងចែកព័ត៌មាន បម្រើដល់ប្រយោជន៍សាធារណ:ទៅដល់ភូមិ-ឃុំ និងសេវាផ្សេងៗទៀត ដែលសម្រួលដល់ការរស់នៅ និងជួយលើកស្ទួយដល់បែបផែននៃជីវិត ក៏ដូចជាការកាត់បន្ថយនូវគម្លាតផ្នែកឌីជីថលរវាងទីក្រុង និងជនបទផងដែរ។ ជាពិសេស ដើម្បីធ្វើអោយគម្រោងនេះទទួលបានជោគជ័យ ផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ សម្រាប់ពង្រីកគម្រោង ភូមិឌីជីថល ទៅទីកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ គណៈប្រតិភូសាធារណរដ្ឋឥណ្ឌាបានសម្តែងការថ្លែងអំណរគុណ និងសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចសិក្សានេះនឹងនាំយកនូវធាតុចូលដ៏មានសារ:សំខាន់ៗដែលប្រមូលបានក្នុងបេសកកម្មនេះ ក្នុងការអភិវឌ្ឍ និងអនុវត្តគម្រោងនាពេលខាងមុខផងដែរ៕
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រសណីយ៍និងទូរគមនាគមន៍ចូលរួមសន្និសីទសកលរបស់ UPU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាអាជីវកម្មប្រៃសណីយ៍ របស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន”
ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ប៉ូ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី៦៦ (ICANN66 Annual General Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះអាសយដ្ឋានអុីនធឺណិត នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩