សេចក្តីជូនដំណឹង ស្តីពី វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្ស-និស្សិតឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់និងបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅអំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត ក.ប.ទ នឹងរៀបចំ “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២:៣០នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន…
