Author: Semtararath

  • CamSA22-42: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៣ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ តុលា ឆ្នាំ២០២២

    ១. ព័ត៌មានទូទៅ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៨៤ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ១៣ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ១៣ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង ១៣ នោះ…

  • CamSA22-41: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ២០២២

    ១. ព័ត៌មានទូទៅ ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួននាខែតុលា ឆ្នាំ២០២២ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ២. ផលិតផលប៉ះពាល់ កម្មវិធី…

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់គេហទំព័រ “កម្ពុជាឆ្ពោះទៅឌីជីថល” និងកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ក.ប.ទ. បានរៀបចំកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ស្របតាមទិសដៅកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ តាមរយៈកម្មវិធីនេះ ក.ប.ទ. បានបង្កើតគេហទំព័រ…

  • CamSA22-40: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

    ១.ព័ត៌មានទូទៅ ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយក្នុងផលិតផលរបស់ខ្លួនមួយចំនួន។ ហេកគ័រពីចម្ងាយអាចប្រើចំណុចខ្សោយទាំងនេះដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប៉ះពាល់បាន។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖ CVE-2022-20929: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco Enterprise NFVIS ដោយសារតែកម្មវិធីមានកំហុសឆ្គងលើការការផ្ទៀងផ្ទាត់ហត្ថលេខា(signature) តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រក្នុងបណ្ដាញធ្វើការបញ្ចូលនៅឯកសារ file…

  • ញត្តិថ្កោលទោស

    យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា “មិនមានមនសិការជាតិ”…

  • អភិវឌ្ឍការគិតរបស់អ្នកអំពីសុវត្ថិភាពតាមអ៊ីនធឺណិត

    សុវត្ថិភាពផ្ទាល់ខ្លួនតាមអ៊ីនធឺណិត មិនត្រឹមតែជាការផ្លាស់ប្តូរការកំណត់ប្រព័ន្ធសុវត្ថិភាពក្នុងឧបករណ៍ឌីជីថលរបស់អ្នកទេ ប៉ុន្តែអ្នកត្រូវផ្លាស់ប្តូរទាំងការគិត និងអាកប្បកិរិយារបស់អ្នកផងដែរ។ ប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់អ៊ីមែល សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬការហៅទូរស័ព្ទ ដើម្បីព្យាយាមបោកប្រាស់ដល់ជនរងគ្រោះ។ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត អាចបន្លំខ្លួនជាបុគ្គល ឬស្ថាប័ន ដែលអ្នកគិតថាអ្នកស្គាល់ ឬគិតថាអ្នកអាចទុកចិត្តបាន ហើយពួកគេអាចប្រើប្រាស់…

  • សេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោតលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា “Gift 74/100 Free Premium”

    នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖ ឧបាយកលបោកបញ្ឆោត ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា…

  • ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែតុលា ឆ្នាំ២០២២

    អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទនភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…

  • សេចក្ដីអំពាវនាវ ស្ដីពី ការលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

    តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព…

  • ញត្តិថ្កោលទោស

    យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិបីជំនាន់ព្រមទាំងបក្សពួក ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្តីថ្លែងការណ៍ និងផែនការថ្មី តាមរយៈគ្លីបវីដេអូនាពេលថ្មីៗនេះក្នុងគោលបំណង ចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ…

End of content

End of content