វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១២ ស្តីពី បរិវត្តកម្មសេវាសាធារណៈតាមរយៈការប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល
កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលដែលកំពុងផ្លាស់ប្តូរទម្រង់នៃការផ្តល់សេវាសាធារណៈនៅកម្ពុជា ព្រមទាំងនវានុវត្តន៍ដែលលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងការចូលរួមរបស់ពលរដ្ឋ ដោយបង្ហាញពីរបៀបដែលថ្នាលនិងដំណោះស្រាយឌីជីថលផ្អែកលើទិន្នន័យ អាចបង្កើនទំនុកចិត្តរវាងរដ្ឋាភិបាល និងសាធារណជនបាន។ កិច្ចពិភាក្សានេះក៏បានពិនិត្យលើយុទ្ធសាស្ត្រដើម្បីធានាបរិយាបន្ន អន្តរប្រតិបត្តិការ និងនិរន្តរភាព នៅក្នុងបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ កិច្ចពិភាក្សានេះសម្របសម្រួលដោយ បណ្ឌិត អ៊ិន សុវណ្ណ…
