ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធ។ សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីយន្តការ វិធាន…

