វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១១ ស្តីពី ទិន្នន័យ និងសន្តិសុខសាយប័រ (Cybersecurity) ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត
កិច្ចពិភាក្សានេះបានលើកឡើងពីតួនាទីចម្បងរបស់ទិន្នន័យក្នុងការកសាងរដ្ឋាភិបាលឆ្លាត និងឆ្លើយតបទៅនឹងតម្រូវការរបស់់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកជំនាញបានពិភាក្សាអំពីវិធីសាស្រ្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ការវិភាគ និងអភិបាលកិច្ច ដែលជួយបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានលើកយកអំពីតុល្យភាពរវាងនវានុវត្តន៍ និងឯកជនភាព ដែលផ្តល់ជាគោលគំនិតក្នុងការបម្លែងទិន្នន័យឱ្យក្លាយជាគោលនយោបាយដែលអាចអនុវត្តបានដើម្បីគាំទ្រអភិបាលកិច្ចឌីជីថលឱ្យមានភាពធន់ និងប្រកបដោយសមធម៌។ កិច្ចពិភាក្សានេះសម្របសម្រួលដោយ លោកស្រី…
