ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញអធីបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយមានការចូលរួមពីលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ…
