លទ្ធផល “អាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រី ក.ប.ទ.”
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពជំនាញ និងលើកទឹកចិត្តដល់ការខិតខំបំពេញការងារ ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសម្រេចផ្តល់”អាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រី ក.បទ.” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅទីស្តីការ ក.ប.ទ. សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន។…
