• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំទទួលដំណើរបដិសណ្ឋាកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ វៀតណាម

រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំទទួលដំណើរបដិសណ្ឋារកិច្ចរបស់ឯកឧត្ដម Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលអមដំណើរដោយឯកឧត្ដមអគ្គនាយក ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋនិងឯកជនជាច្រើននាក់ទៀត។ អង្គប្រជុំបានពិនិត្យទៅលើកិច្ចពិភាក្សា កិច្ចបទបង្ហាញ និងសេចក្ដីព្រាងអនុសារណមួយចំនួនរវាងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំបានបញ្ចប់នាម៉ោងប្រាំល្ងាចក្រោមបរិយាកាសស្និទស្នាល និងដោយការទទួលខុសត្រូវខ្ពស់។

Related Post