• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី "ការលើកកម្ពស់សមភាពយេនឌ័រ" 

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាលរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្របញ្ជៀបយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្នាំ២០១៤-២០១៨ ក្នុងការកាត់បន្ថយគម្លាតយេនឌ័ររវាងស្ត្រីនិងបុរស ក្រុមការងារបញ្ជៀបយេនឌ័រក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាលាស្ដីពី "ការលើកកម្ពស់សមភាពយេនឌ័រ" ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍នេះឡើង ដោយមានសិក្ឋាកាមចូលរួមបាច់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងតំណាងមកពីមន្ទីរ ប.ទ ខេត្ត សរុបប្រមាណ ១០០នាក់។ 
សិក្ខាសាលាមានគោលបំណង៖ 

១. ផ្សព្វផ្សាយអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទដើម្បីយល់ដឹងពីតួនាទីក្រសួងក្នុងការឆ្លើយតបនឹងសេចក្ដី
សង្កេតសន្និដ្ឋាន ៥២ចំណុច។
២. ផ្សព្វផ្សាយច្បាប់ជាតិពាក់ព័ន្ធនឹងគោលនយោបាយជាតិស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ។
៣. កំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងអនុសាសន៍ ដែលឆ្លើយតបនឹងការលើកទឹកចិត្តឲ្យមន្ត្រីរាជការនារីសកម្មចូលរួមក្នុងការងារក៏ដូចជាការផ្ដល់ឱកាសឲ្យស្ត្រីទទួលនូវតួនាទីធ្វើសេចក្ដីសម្រេចឲ្យកាន់តែមានប្រសិទ្ធភាព។

Related Post