• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការរអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០

ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប.ទ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង។ 
នេះគឺជាកិច្ចប្រជុំលើកទី១ ក្រោយពីគណៈកម្មការអន្តរក្រសួងត្រូវបានរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខា និងអនុម័តជាផ្លូវការ។
របៀបវារៈសំខាន់នៃកិច្ចប្រជុំរួមមាន៖
១.របាយការណ៍អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងរដ្ឋាភិបាលអេឡិកត្រូនិក
២.បទបង្ហាញពាក់ព័ន្ធនឹងក្របខណ្ឌបច្ចេកទេស និងយន្តការរដ្ឋាភិបាលអេឡិកត្រូនិករបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៣.បទបង្ហាញពាក់ព័ន្ធសកម្មភាពរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង
៤.ការផ្ដល់មតិយោបល់ផ្សេងៗ៕

Related Post