នាពេលរសៀលនេះ ក្រសួងបន្តធ្វើបទអន្តរាគមន៍ចំនួន ២ ក្រោមប្រធានបទទី២ “ការងារវិស័យប្រៃសណីយ៍” នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាត និងការធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច អង្គសន្និបាតបានបន្តរៀបចំវេទិកាពិភាក្សាលើប្រធានបទទី២ ស្តីពី “ការងារវិស័យប្រៃសណីយ៍” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ម៉ម អំណត់…
