ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំឱ្យមានទស្សនកិច្ចបន្ថែមជាលើកទី២ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ដើម្បីផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន
នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបានរៀបចំបន្ថែមជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងដែលមានចំនួន ១១០នាក់ ជាលើកទី២ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ…
