ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងែទី០៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន នាយកខុទ្ទកាល័យ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួង ជំនួយការក្រសួង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកតំណាងមកពីក្រសួងនិងស្ថានប័នពាក់ព័ន្ធ