ឯកឧត្តម ជា វ៉ាន់ដេត បានដឹកនាំមន្ត្រី និងអ្នកជំនាញបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសិក្សារៀបចំតភ្ជាប់បណ្តាញទូរគមនាគមន៍
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍…
