កិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រតិបត្តិករលើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារអុិនធឺណិតជាតិ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្តើតច្រកទ្វារអុិនធឺណិតជាតិលើកទី២ជាមួយប្រតិបត្តិករទូរគមនាគមន៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឆ្លើយតបទៅនឹងសំនួរកង្វល់មួយចំនួន ដែលបានលើកឡើងដោយប្រតិបត្តិករទូរគមនាគមន៍ មុននឹងដាក់សេចក្តីព្រាងនេះជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។…
