ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំក្រសួង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការបង្ហាញពីការងារកំណែទម្រង់ ការកែសម្រួលនីតិវិធីការងារ ការបង្កើតក្រុមការងាររៀបចំគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញកន្លងមក និងបញ្ហាផ្សេងៗផងដែរ។…
