ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS)។ កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនេះ…
