លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុីវ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​     ខេត្ត​កំពង់ឆ្នាំង​៖​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៩​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ ​អុីវ​តឹក​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​” ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ ​និង​ការ​គាំទ្រ​សង្គម​ ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ក្រុម​ការងារ​យេ​ន​ឌ័​រ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លោក​ ​លោកស្រី​ ​គណៈប្រតិភូ​អម​ដំណើរ​ ​ព្រមទាំង​សមាជិក​ជានា​រី​ចូលរួម​ ​សរុប​ ​១​០​០​នាក់​។​ 

     ​មាន​មតិ​សំណេះសំណាល​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុីវ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ប្រា​រ​ព្វ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​មាន​គោលបំណង​ ​រំលឹក​ដល់​សេចក្តីក្លាហាន​ ​និង​ការ​ខិតខំ​តស៊ូ​របស់​បុព្វបុរស​ជា​ស្ត្រី​ទូ​ទាំងសកល​លោក​ ​ដើម្បី​សិទ្ធិ​ ​សេរីភាព​ ​និង​តួនាទី​ ​ស្មើភាព​គ្នា​ ​រវាង​បុរស​ ​និង​ស្ត្រី​នៅ​ក្នុង​សង្គម​។​ ​សំខាន់​ជាង​នេះ​ទៀត​ ​ទិវា​​​នេះ​ ​ឆ្លុះបញ្ចាំង​ ​និង​អប​អរសាទរ​ ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​ក្នុង​ការ​លើក​ក​ម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម​ ​រួម​មាន​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​វប្បធម៌​ ​និង​នយោបាយ​ ​ព្រមទាំង​ដើម្បី​រៀបចំផែនការ​សម្រាប់​អនុវត្តន៍​បន្ត​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ​ឆ្ពោះទៅ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​ 

     ​ចុង​បញ្ចប់​នៃ​ពិធី​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ ​អុីវតឹក​ ​បាន​អញ្ជើញ​ចែក​អំណោយ​មួយ​ចំនួន​ ​ជូន​ដល់​បងប្អូន​ជានា​រី​ ​ដែល​បាន​ចូលរួម​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង