ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន (ICT) ជាតិឆ្នាំ២០១៦

ព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរូមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ជាតិ ឆ្នាំ២០១៦ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរូមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយឃុំ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ ប្រធានការិយាល័យអប់រំស្រុក នាយកវិទ្យាល័យ និងអនុវិទ្យាល័យ ប្អូនៗដែលជាអ្នកស្ម័គ្រចិត្ត ICT មន្ត្រីរាជការ សិស្សានុសិស្ស និងសិក្ខាកាម ចំនួនសរុប ៣៤៩នាក់។

អត្ថបទជាប់ទាក់ទង