គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh
គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។
គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS
https:// មានន័យថា លោកអ្នកបានភ្ជាប់ទៅកាន់គេហទំព័រ .gov.kh ដោយសុវត្ថិភាព។ សូមចែករំលែកព័ត៌មានសម្ងាត់តែនៅលើគេហទំព័រផ្លូវការ និងមានសុវត្ថិភាពប៉ុណ្ណោះ។
អ្នកដឹងទេ? ផលប៉ះពាល់ទៅលើកុមារដែលចំណាយពេលមើលទូរសព្ទច្រើនមានដូចជា ការប៉ះពាល់ភ្នែក ញៀន បញ្ហាសតិអារម្មណ៍ និងបញ្ហាទំនាក់ទំនង។ ខណៈពេលដែលអ្នកអាចនៅគ្រប់គ្រងផលប៉ះពាល់ទាំងអស់នេះបាន អ្នកគួរចាប់ផ្ដើមចាប់អារម្មណ៍ពីបញ្ហាដែលអាចកើតមាននៅលើកូនរបស់អ្នក។សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Kon និង ក្រសួងប្រៃសណីយ៍…
ការបណ្ដោយឱ្យកុមារភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិតដោយមិនមានការមើលថែដិតដល់ ពិតជាមានគ្រោះថ្នាក់ណាស់។ ជាពិសេសនៅពេលដែលពួកគាត់អាចចែករំលែកព័ត៌មានសំខាន់ៗដូចជា រូបថត វីដេអូ និងលេខទូរសព្ទរបស់គាត់ទៅកាន់អ្នកដទៃ។ ដូចនេះក្នុងនាមជាអាណាព្យាបាល អ្នកគួរណែនាំកុមារឱ្យចេះពិចារណាពីការចែករំលែកព័ត៌មានរបស់ពួកគាត់នៅលើប្រព័ន្ធអ៊ីនធឺណិត។សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Kon និង ក្រសួងប្រៃសណីយ៍…
ការណែនាំកុមារក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធអុីនធឺណិតអាចធ្វើឱ្យគាត់ចេះគ្រប់គ្រង និងការពារខ្លួនឯងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។ តោះ! អានអំពីការចែករំលែកគន្លឹះរបស់លោកស្រី ខៀវ ធីតា ស្ថាបនិក និងជានាយិកាក្រុមហ៊ុន សូឡាហ្គ្រីនខេមបូឌា!សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Kon…
ការកំណត់ពេលវេលាច្បាស់លាស់ជាមួយកូន អាចអនុញាតឱ្យពួកគាត់ប្រើប្រាស់អុីនធឺណិតដោយសមស្របសម្រាប់ការសិក្សា និងកំសាន្ត ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានផ្សេងៗ។ អ្នកគួរជជែកជាមួយកុមារដើម្បីស្វែងយល់ពីតំរូវការរបស់ពួកគាត់ រួចសម្រេចការកំណត់ពេលមួយដែលសមរម្យ។សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Konនិង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry…
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១…
នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២…
End of content
End of content