ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន
ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំប្រតិភូក្រសួង ចេញដំណើរតាមជើងហោះហើរទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងែទី២២ ខែតុលា ឆ្នាំ២០១៦។