ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សទើបតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅស្រុកកំពង់លែង
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយគណប្រតិភូអមដំណើរ និងក្រុមការងារចុះជួយស្រុក អញ្ជើញចូលរួមពិធីអបអរសាទរ សំណេះសំណាល និងចែករង្វាន់ដល់សិស្សដែលទើបតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ ចំនួន ៥៤នាក់ ក្នុងនោះមាន៖
-និទ្ទេស B ចំនួន ២នាក់ ស្រី ០១នាក់
-និទ្ទេស C ចំនួន ០៥នាក់ ស្រី ០២នាក់
-និទ្ទេស D ចំនួន ០៦នាក់ ស្រី ០៣នាក់
-និងនិទ្ទេស E ចំនួន ៤១នាក់ ស្រី ២០នាក់។