ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោកស្រី FELICIDA S. GUTERRES ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោកស្រី FELICIDA S. GUTERRES ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង