ពិធីចុះហត្ថលេខាឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្ដម Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
