ឯកឧត្ដមរដ្ឋលេខាធិការ ខាយ ឃុនហេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យបូកសរុបរបាយការណ៍លទ្ធផលសកម្មភាពការងារឆ្នាំ២០១៦ និងរៀបចំគម្រោងផែនការសកម្មភាពការងារឆ្នាំ២០១៧។
