កិច្ចប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (NLP) នាសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំតូច ទីស្ដីការក្រសួង
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជប៉ុន (NICT) លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណើរការភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយសហការជាមួយ NICT បានរៀបចំកិច្ចប្រជុំពិភាក្សាមួយលើគម្រោងស្រាវជ្រាវដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (NLP) ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំតូច ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនឹងបណ្ដាសាកលវិទ្យាល័យក្នុងបណ្ដាប្រទេសអាស៊ាន។
