ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបើកសិក្ខាសាលា និងការបង្ហាញអំពីគម្រោងសាកល្បងប្រព័ន្ធ NerveNet ២០១៥ ២០១៦
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា និងការបង្ហាញអំពីគម្រោងសាកល្បងប្រព័ន្ធ NerveNet នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងក្រោមកិច្ចប្រតិបត្តិការគ្នារវាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) ជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ប្រទេសជប៉ុន ហៅកាត់ថា NICT។
