វេទិការដ្ឋាភិបាលឌីជីថល ២០២៥ ៖ បទបង្ហាញគន្លឹះលើប្រធានបទទី១៣ ស្តីពី “ការវិនិយោគសម្រាប់អនាគតឌីជីថល”
បទបង្ហាញនេះបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រអំពីការវិនិយោគសម្រាប់អនាគតឌីជីថលនៅកម្ពុជា អាស៊ាន និងសកលលោក ដោយផ្តោតសំខាន់ទៅលើឱកាសថ្មីៗក្នុងវិស័យដែលមានសក្តានុពលខ្ពស់ រួមមាន ធុរកិច្ចថ្មី បច្ចេកវិទ្យាហិរញ្ញវត្ថុ បណ្តាញតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការឆ្លងដែន និងការវិនិយោគទុន អាចទាញយកសក្ដានុពលនវានុវត្តន៍នៅក្នុងតំបន់។ ជាមួយគ្នានេះ បានបង្ហាញពីតួនាទីក្នុងការផ្លាស់ប្តូររបស់កិច្ចសហប្រតិបត្តិរវាងរដ្ឋនិងឯកជន ប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគទុន…
