វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១៦ ការទាញយកសក្ដានុពលពីនវានុវត្តន៍ហិរញ្ញវត្ថុ – ការកសាងប្រព័ន្ធអេកូឡូស៊ី នៃការទូទាត់លើប្រព័ន្ធឌីជីថលប្រកបដោយទំនុកចិត្ត
កិច្ចពិភាក្សាមួយនេះបង្ហាញឱ្យឃើញអំពីសក្តានុពលនៃការវិវត្តន៍នៃបច្ចេកវិទ្យាទូទាត់ឌីជីថលក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុ។ វាគ្មិននាំគ្នាពិភាក្សាទៅលើក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ សុវត្ថិភាពប្រព័ន្ធទូទាត់ឆ្លងដែន និងយន្តការបង្កើតទំនុកចិត្ត ដែលចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទូទាត់តាមប្រព័ន្ធឌីជីថលដ៏រឹងមាំដោយផ្តោតសំខាន់លើកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាហរិញ្ញវត្ថុ ធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីទាញយកកាលានុវត្តភាពពីនវានុវត្តន៍ហិរញ្ញវត្ថុ លើកកម្ពស់បរិយាបន្ន និងគាំទ្រកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាពនៅកម្ពុជា និងតាមតំបន់។ កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោក Remi Pell…
