ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ” ដោយមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយនិងអ្នកបច្ចេកទេសតំណាងក្រសួង…
