ឯកឧត្តម កែវ សុទ្ធិ បានជួបពិភាក្សាជាមួយតំណាង Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរីអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងកិច្ចការពារទិន្នន័យបុគ្គល
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារនីតិកម្ម និងក្រុមការងារបញ្ញាសិប្បនិម្មិតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើឧត្តមានុវត្តន៍…
