ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល»
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល» តាមប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom) ដោយមានការចូលរួមពី ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្នុងនិងក្រៅប្រទេស…
