សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital
នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap…
