ការថ្លែងអំណរគុណនិងកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមថ្លែងអំណរគុណនិងសូមកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការល្អប្រសើរក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍ នៅខេត្តសៀមរាប ស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា មុនពេលសាងសង់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការ និងមានចំណាត់ការចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តសៀមរាបអាចជូនដំណឹង ឬស្នើសុំកិច្ចសហការជាបន្ទាន់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី និងខេត្តផ្សេងៗទៀតចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់មួយនៃការបង្កើនគុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥