ការថ្លែងអំណរគុណនិងកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមថ្លែងអំណរគុណនិងសូមកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការល្អប្រសើរក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍ នៅខេត្តសៀមរាប ស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា មុនពេលសាងសង់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការ និងមានចំណាត់ការចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តសៀមរាបអាចជូនដំណឹង ឬស្នើសុំកិច្ចសហការជាបន្ទាន់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី និងខេត្តផ្សេងៗទៀតចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់មួយនៃការបង្កើនគុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស។

អត្ថបទជាប់ទាក់ទង

  • អបអរសាទរ កុមារី កុមារា ទទួលជ័យលាភីក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

  • សេចក្តីជូនដំណឹង ស្តីពី តារាងសរុបផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ ទំនិញ សំណង់ និងសេវាកម្ម របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

  • សេចក្តីជូនដំណឹង ស្តីពី ការគ្រប់គ្រងថវិកាកម្មវិធី ឆ្នាំ២០២៤ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍