ការជ្រើសរើសបេក្ខជនចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់ ក្រសួង ស្ថាប័ន និង ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល មេត្តាជ្រាបថា កម្មវិធីប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២១ (Cambodia ICT Awards 2021) នឹងជ្រើសរើសបេក្ខជនជ័យលាភីពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជា ចំនួន៦រួមមាន៖ ១.សេវារដ្ឋាភិបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ ២.ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ ៣.បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ ៤.មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ ៥.ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ និង ៦.ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ។

លក្ខខណ្ឌនៃការចូលរួម៖

-ជាក្រសួង-ស្ថាប័ន ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជីនិងមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា

-ម្ចាស់ក្រុមហ៊ុនត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា

-ផលិតផលត្រូវតែមានកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា

-សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានរយៈពេលប្រតិបត្តិការមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ

សូមដាក់ពាក្យចូលរួមប្រកួតប្រជែងតាមរយៈតំណភ្ជាប់៖ https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៣ ៣១៦ ៧៨១ ឬអ៊ីមែល: pr@cadt.edu.kh។កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះមានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង